អាល្លឺម៉ង់-អូទ្រីស-អីតាលី-ស្វីស-បារាំង
- ជិះកន្ត្រកខ្សែកាបវិល៣៦០ដឺក្រេឡើងភ្នំទឹកកកធីតលីស
- ទស្សនាប្រាសាទទ្រេតភីសា, ជិះទូកទៅកាន់កោះវីននីស, ប្រាសាទក្ងានសួគ៍
- ភូមិលូធឺប្រូណេន ជាតំបន់ដែលមានទេសភាពស្អាតដាច់គេនៅប្រទេសស្វីស
- ទីក្រុងអុីនធឺឡាគេនដ៏ល្បីនៅប្រទេសស្វីស, អគារដំបូលមាស
- ឡើងប៉មអេហ្វែលទស្សនាទីក្រុងបារីស
- ពិសារអាហារល្បីៗប្រចាំតំបន់ និងគ្រឿងសមុទ្រពិសេស
- សណ្ឋាគារផ្កាយ៤អន្តរជាតិ
- ហោះហើតាមអាកាសចរណ៍លំដាប់ផ្កាយ5*អន្តរជាតិ
តម្លៃរួមបញ្ចូល
១- មធ្យោបាយធ្វើដំណើរ (សំបុត្រយន្តហោះ និងឡានទេសចរណ៍)
២- អាហារ៣ពេលតាមកម្មវិធី
៣- សំបុត្រចូលទស្សនាតាមកម្មវិធី
៤- សេវាកម្មមគ្គទេសក៍
៥- ស្នាក់នៅសណ្ឋាគារ ១បន្ទប់គេង ២នាក់
៦- ទិដ្ឋាការ សម្រាប់លិខិតឆ្លងដែនខ្មែរ
7- ក្មេងក្រោម១១ឆ្នាំពុំមានគ្រែរគេង តម្រូវគេងជាមួយឪពុកម្តាយ (ចំពោះភ្ញៀវកក់ម្នាក់ឯងតម្រូវគេងជាមួយភ្ញៀវដ៏ទៃ ឬចំណាយថ្លៃបន្ទប់បន្ថែម)
តម្លៃមិនរួមបញ្ចូល
១- ធានារ៉ាប់រងផ្សេងៗ
២- ភេសជ្ជៈ និងការចំណាយផ្ទាល់ខ្លួន
៣- ការប្រើទូរស័ព្ទ និងភេសជ្ជៈ Mini Bar ក្នុងបន្ទប់សណ្ឋាគារ
៤- កម្មវិធីបន្ថែមពេលភ្ញៀវសំណូមពរ
៦- ទិដ្ឋាការ(សម្រាប់លិខិតឆ្លងដែនបរទេស)
ព័ត៌មានបន្ថែម
១. អត្រាប្តូរប្រាក់ ១ដុល្លារ= ០.៨៨ អឺរ៉ូ (តម្លៃប្រហាក់ប្រហែល)
២. ម៉ោងពេលវេលា ដើរយឺតជាងប្រទេសកម្ពុជា ៥ ម៉ោង ទៅ៦ម៉ោងតាមរដួវ
៣. របស់របរដែលមានសារសំខាន់ និងមានតម្លៃ ទទួលខុសត្រូវដោយខ្លួនឯង សូមមានការប្រុង ប្រយ័ត្ន ដូចជា៖ លិខិតឆ្លងដែន លុយកាក់ គ្រឿងអលង្ការ ទូរស័ព្ទ ម៉ាស៊ីនថតរូប និងរបស់របរផ្សេងៗទៀត……. នៅពេលចូលផ្សារ កន្លែងកម្សាន្តក្នុងសណ្ឋាគារ ជាពិសេសមុនពេលចុះពីលើឡាន
៤. ឥវ៉ាន់ដាក់ក្នុងវ៉ាលីផ្ញើរបាន៣០គីឡូក្រាម, យកតាមខ្លួនឡើងយន្តហោះបាន៧គីឡូក្រាម
៥. ភ្ញៀវទាំងអស់ត្រូវទៅដល់ព្រលានយន្តហោះមុនការហោះហើរ៣ម៉ោង
៦. របស់ដែលត្រូវត្រៀមមាន៖ ឌុយជើងពីរមូល , ឌុយសាកទូរស័ព្ទ ម៉ាស៊ីនថត Power-bank (ក្រោម២0000HAH) ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ, ក្រាស់សិតសក់…
បម្រាម៖
– ហាមយកផ្លែឈើ គ្រាប់ធញ្ញជាតិ បារី ស្រា ឫសាច់ស្រស់ សាច់ជ្រូក សាច់គោ សាច់ងៀត ចូលក្នុងអឺរ៉ុប 5ប្រទេស (ចំពោះ ត្រីផាត ត្រីងៀតត្រូវកាត់ក្បាល កាត់កន្ទុយចេញ ខ្ចប់អោយជិតកុំអោយមានក្លិនអាចយកទៅបាន)
– ហាមយករបស់របរដែលមានសារធាតុរាវលើសពី១០០មីលីលីត្រ ឫ ជាតិហ្គាស និងរបស់មុតស្រួចយកឡើងយន្តហោះ។
– ហាមយករបស់របរសំខាន់ និងរបស់មានតម្លៃដាក់ក្នុងវ៉ាលីផ្ញើរ (I-pad , Phone , Laptop, Power-bank)
– ហាមយកលុយសុទ្ធលើសពី$១០០០០/ម្នាក់
តម្រូវការស្ថានទូត
១- លិខិតឆ្លងដែន ច្បាប់ដើម (សុពលភាពយ៉ាងតិច ៦ខែ)
២- រូបថត៤ x ៦= ២សន្លឹក (ផ្ទៃពណ៌ស ទំហំមុខធំ)
៣- ប័ណ្ណប៉ាតង់ ច្បាប់ដើម (ប្រសិនបើជាអ្នករកស៊ី ឬលក់ដូរ) ឬលិខិតបញ្ជាក់ការងារ ច្បាប់ដើម (ប្រសិនបើជាអ្នកធ្វើការ) ឬលិខិតបញ្ជាក់ពីសាលា ច្បាប់ដើម (ប្រសិនបើជាកូនសិស្ស)
៤- សៀវភៅគ្រួសារ ច្បាប់ដើម អត្តញ្ញាណប័ណ្ណ ច្បាប់ដើម សំបុត្របញ្ជាក់កំណើត ច្បាប់ដើម សំបុត្រអាពាហ៍ពិពាហ៍ ច្បាប់ដើម
៥- ប្លង់ផ្ទះ ឬប្លង់ដី ច្បាប់ដើម (បើមាន)
៦- សៀវភៅធនាគារ ច្បាប់ដើម (មានទឹកប្រាក់ ១0.000ដុល្លា ឡើងទៅ) ឬលិខិតបញ្ជាក់សមតុល្យ របាយការណ៍ធនាគារ ច្បាប់ដើម (មានទឹកប្រាក់ ១0.000ដុល្លា ឡើងទៅ) (ករណីស្ថានទូតបដិសេធទិដ្ឋាការ(ទិដ្ឋាការ) ត្រូវបង់ប្រាក់ទៅតាមគោលការណ៍របស់ក្រុមហ៊ុនដែលបានកំណត់)
សាកសួរព័ត៌មានបន្ថែមមកកាន់ក្រុមការងារជំនាញខាងរៀបចំដំណើរកំសាន្ត៖
Telegram: +855 (0) 96 8 5555 79 / +855 (0) 12 79 88 79
Call: +855 (0) 16 618 777 / +855 (0) 12 222 455
ក្រុមហ៊ុនយើងខ្ញុំសូមរក្សាសិទ្ធិកែប្រែតម្លៃ និងកម្មវិធីក្នុងករណីចាំបាច់ដោយពុំបានជម្រាបជាមុន!